ថ្ងៃនេះខ្ញុំសូមអនុញ្ញាតបង្ហាញពីគន្លឹះការពារពីក្រុមចោរ ឬចារបុរស ដែលអាចលួចយកពត៏មាន ឬការជ្រៀតចូលប្រព័ន្ទទិន្នន័យ ឬកំព្យូទ័រយើងនោះ។
ទី១. សូមកុំចុចលើរូបភាព តំណរភ្ជាប់នានា ឬ គេហទំព័រដែលសង្ស័យ ឬមានប្រភពមិនច្បាស់។ វិធីសាស្រ្តនេះ គេហៅថា ពីសីង ។ ក្រោយអ្នកចុចលើវា អត្តសញ្ញាណមាន អ៊ីម៉េល លេខសំងាត់របស់យើង នឹងធ្លាក់ចូលក្នុងដៃចោរ ឬចារជនហើយក្នងtxt។
ទី២. បើជៀសបានសូមកុំប្រើកម្មវិធីដែលទាញយកពីអនឡាញ ដោយមិនបានស្កែនមេរោគ ឬគ្មានប្រភពច្បាស់លាស់។ ដោយហេតុថា គេបានផ្ទុកកូដ ប្រភេទbat ដើម្បីធ្វើអោយប្រព័ន្ធប្រតិបត្តការ ដំដើរការមិនស្រួល ឬអាចអនុញ្ញាអោយគេbackdoor បាន។
ទី៣. បើអាចសូមព្យាយាមឆ្លើយតបនឹងសំណួរនានា ពាក់ព័ន្ធពត៌មានជុំវិញខ្លួនអ្នក ពិសេស លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ចំណង់ចំនូលចិត្ត និង អ៊ីមែល និងលេខសំងាត់ជាដើម ព្រោះ គេវាជាពត៌មានសំខាន់សម្រាប់ការចូលទៅកាន់គនណីអ្នក យើងហៅថា ឃីឡកឃើរ។
ទី៤. សូមកុំសរសេរលេខទូរស័ព្ទ ឬអុីមេល ពេញរូបឡើយតាមប្រព័ន្ធអេឡិចត្រូនិច ។ ឧ.www.magistrate6.blogspot.com or bunthoeunprime@gxm.com . អ្នកគួរសេសេរវាជាក្នុងទម្រង់ដាច់ ឧ. bunthoeunprimeATgmxDOTcom ។
ទី៥. ព្យាយាមប្រើលេខសំងាត់មិនងាយបំបែកបាន។ វិធីសាស្រ្តសម្រាប់យកពាក្យសំងាន់បាន តាមការហែក ក៏ត្រូវយកទៅបំបែកដែរ ព្រោះវាត្រូវបានពង្រាយហើយ។ដូច្នេះ សូមសរសេរ វា ជាពាក្យអក្សរតូច បូកអក្សរធំ លេខ និងសញ្ញា។ បែបនេះ ពិបាកនឹងបំបែក។
ទី៦. សូមដាក់លេខសំងាត់ជាយន្តការលំដាប់ ដើម្បីងាយខ្លួនចាំ តែពិបាកបំបែក។ តួយ៉ាង ដាក់អក្សរតូចអមលេខ ក្រោយអក្សរតូចមានអក្សរធំអមសញ្ញាណាមួយជាដើម។
ទី៧ គប្បីដាក់លេខសំងាត់ចាប់ពី៨ ខ្ទង់ឡើងដល់១៣ ខ្ទង់។ អ្នកអាចងាយចាំ ព្រោះអ្នកបានដាក់បែបយន្តការលំដាប់។
ទី៨. ដាច់ខាតកុំទុកចិត្តរក្សាឯកសារសំខាន់ ពិសេសលេខសំងាន់ និង អីុមែល អ្នក។ តាមរយៈវិធីសាស្រ្តស្វែងរក(ខ្ញុំនឹងបកស្រាយតាមក្រោយ) គេអាចយកវាបានយ៉ាងងាយលេខសំងាត់អស់នោះតាមរយៈម៉ាស៊ីនស្វែងរក។
ទី៩. កុំយកអ៊ីមេល ផ្លូវការ ទៅចុះប្រើប្រាស់តាមវិប ឬកម្មវិធីអ្វីឡើយ ព្រោះ ការគ្រប់គ្រង អាចមានទំនាក់ទំនងគ្នា ក្នុងការចូលទៅក្នុងអ៊ីមេលនោះ។
ទី១០. កុំទុកចិត្តបណ្តាញអ៊ីនធឺនិតដែលផ្គត់ផ្គង់ និងម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័តនានាដែលផ្តល់សេវាអ៊ីនធឺនិត រួមទាំងអ៊ីនធឺនិតកាហ្វេ(ខ្ញុំនឹងបកស្រាយវិធីហែកចូលតាមណិតរួមគ្នា នៅវគ្គក្រោយ) ផងដែរ។ វិធីសាស្រ្តដោះស្រាយមាន។ Tor/hula។ ឬក៏ប្តូរ IP។
ទី១១. សូមឧស្សាហរប្តូរលេខសំងាត់ ។ ការពារប្រសើរជាងព្យាបាល។
ទី១២. អ្នកត្រូវរក្សាកំព្យូទ័រអ្នកស្អាតជានិច្ច។ ដោយCMD/%tmp% និង CMD/prefetch ។ វានឹងជួយអោយកំព្យូទ័រអ្នកដើរលឿន និង អាចសំអាតមេរោគអាក្រក់បំបែកខ្លួនបាន។
post ក្រោយៗ ខ្ញុំនឹងប្រាប់ពីវិធីកំចាត់មេរោគ ដោយខ្លួនឯង។
បំណងល្អដល់ប្រជាជនកម្ពុជា (ខ្មែរ)
ពី Anonz Thirtytwo
- ទំព័រដើម
- ចំនេះដឹងទូទៅ
- វិទ្យាសាស្ត្រ
- ច្បាប់
0 comments:
Post a Comment